ផ្លូវលំមួយខ្សែក្នុងខេត្តកំពុងចាមបានខូចយូរឆ្នាំ ពលរដ្ឋថាមិនមានក្រសួងពាក់ព័ន្ធអើពើចុះជួសជុលឬស្ថាបនា.
(កំពង់ចាម)ផ្លូវលំមួយខ្សែលាតសន្ធឹងក្នុងឃុំបឹងត្រាវខាងជើងភូមិកន្លែងរុនរហូតដល់ភូមិបឹងទទាឃុំរាយប៉ាយស្រុកកងមាស ខេត្តកំពង់ចាម បានរងការខូចខាតរយៈពេលយូរឆ្នាំបង្កការ លំបាកដល់ ការ រស់នៅ និង ប៉ះពាល់ដល់ការប្រកបរបររកស៊ី សិស្សសាលាអាក់ខានរៀនសូត្រ ខណៈ ពលរដ្ឋ អះអាងថា ផ្លូវ លំ មួយខ្សែនេះមិនទាន់ឃើញមានអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធ ណាចុះ មកជួសជុលឬស្ថាបនា ឡើយ។
ប្រជាពលរដ្ឋ៖ «និយាយរឿងផ្លូវម្ដងៗពិបាកវេទនា រអិលជាប់ផុងនិយាយទៅគឺពិបាកធ្វើដំណើរណាស់។ និយាយរួមទៅ មន្រ្តីអាជ្ញាធរភូមិឃុំទាំងអស់ គឺគាត់អត់គិតគូរដល់ភាពលំបាកពលរដ្ឋ និយាយទៅគាត់ប្រងើយ កន្តើយ»។រហូតទ្រាំលេងបានប្រជាពលរដ្ឋដាំដើមចេកកណ្តាលផ្លូវតែម្តង
ពលរដ្ឋចង់ឃើញ អជ្ញាធរឃុំបឹងត្រាវខាងជើងភូមិកន្លែងរុននិងភូមិបឹងទទាឃុំរាយប៉ាយស្រុកកងមាស ខេត្តកំពុងចាមមានការឈឺឆ្អាលនឹងបញ្ហាផ្លូវខូចខាតនេះ ហើយចូលរួមជួសជុល ដើម្បីឱ្យពលរដ្ឋអាចធ្វើដំណើរបានស្រួលផងទាន។
ផ្លូវនេះបង្កការលំបាក ណាស់ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ត្បិតថាមិនអាចធ្វើដំណើរ ទៅទីណា កើត ទោះបីថ្មើរជើងក៏ដោយ។
លោកថ្លែងថា៖ «ការធ្វើដំណើររបស់ប្រជាពលរដ្ឋហ្នឹង ទៅ បុណ្យ ទានគឺថាវាពិបាកណាស់ ពិបាកហួសការនិយាយហើយ។កាលណាពេលភ្លៀង អត់ធ្វើដំណើរទៅកើតទេ កុំថា ឡើយម៉ូតូ តែដើរហ្នឹងក៏លំបាកដែរ»។
ប្រជាពលរដ្ឋ អះអាងថា ដោយសារតែមិនឃើញមានក្រសួងពាក់ព័ន្ធចុះមកធ្វើផ្លូវ ប្រជាពលរដ្ឋ មានតែពឹងពាក់សូមសារព៍ត័មានជួយផ្សព្វផ្សាយអោយបានដឹងដល់ ក្រសួងពាក់ព័ន្ធនឹងដោះស្រាយបញ្ហាផ្លូវលំក្នុងមូលដ្ឋានពួកគាត់ឱ្យបានឆាប់ៗនេះ។
ចំណែកលោក មេឃុំរាយប៉ាយក្រោយពេលអ្នកសារព៍ត័មានទំនាក់ទំនងសាកសួរលោកបែជាប្រាប់អោយអ្នកសារព៍ត័មានទៅធ្វើផ្លូវនោះទៅវិញតើទង្វើនឹងសំដីរបស់លោកមេភូមិរាយប៉ាយនេះសាកសំជាអជ្ញាធររបស់ប្រជាពលរដ្ឋរឺអត់ដែលមិនគិតពីផលវិបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបែជាប្រើនៅពាក្យសំដីចំអកមកកាន់ប្រជាពលរដ្ឋនិងអ្នកសារព៍ត័មានទៅវិញ សូមអជ្ញាធរមូលដ្ឋានលោកជួយគិតគូពីរសុខទុករបស់ប្រជាពលរដ្ឋផងទាន ពលរដ្ឋពិតជាចង់បានផ្លូវល្អស្អាតសម្រាប់ពួកគាត់ធ្វើដំណើរ ។
សូមជម្រាបថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទក៏បានចេញគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០១៩–២០២៣ ដើម្បីពង្រឹងស្ថាប័ននិងអភិវឌ្ឍធនធានមនុស្ស ពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទ និងគុណភាពសេវាសាធារណៈនៅទីជនបទ ព្រមទាំងធានាអំពីគុណភាពនៃការរស់នៅ តាមរយៈការអភិវឌ្ឍសង្គម–សេដ្ឋកិច្ចបរិយាប័ន្ននៅតាមទីជនបទផងដែរ៕
ប្រភព(អាស៊ានដេលី)
អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕
𒊹ទំនាក់ទំនងផ្ដល់ព័ត៌មាន
តាមរយៈ ☏Tel:070 762 868
សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍
https://t.me/+AVvRD6uCUb02ZWFl