ពិតជាខ្លាំងដូចគេថាមែន !ក្រោយពីបណ្តាញព៍ត័មានជាច្រើនបានធ្វើការផ្សព្វផ្សាយជាក់ស្តែងម្ចាស់ទីតាំងឆ្នោតវៀតណាមខុសច្បាប់ដោយជ្រកក្រោមស្លាកឆ្នោតខ្មែរ ចាស់វស្សាឈ្មោះ ស្រី រត្ន័ នៅតែបន្តបើកយ៉ាងរំភើយដោយសមត្ថកិច្ចមូលដ្ឋានអធិការខណ្ឌច្បារអំពៅ មើលពុំឃើញនោះទេ
ភ្នំពេញ : សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ
បានប្រាប់អង្គភាពយេីងអោយបានដឹងថាក្រោយពីបណ្តាញព៍ត័មានជាច្រើនបានធ្វើការផ្សព្វផ្សាយជាក់ស្តែង
ល្បែងកន្ទុយលេខឬ ឆ្នោតវៀតណាមខុសច្បាប់ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរ
ដោយមានម្ចាស់ទីតាំង ឈ្មោះស្រី រត្ន័ ដែលមានទីតាំងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅតែបន្តបើកលេងជាធម្មតា។
ល្បែងចាក់ឆ្នោត ដែលហៅថាល្បែងកន្ទុយលេខឬឆ្នោតវៀតណាមខុសច្បាប់
កំពុងរីកដុះដាលក្នុងខណ្ឌច្បារអំពៅ ចំណែកលោក ម៉ៅ សឿត អធិការខណ្ឌនគរបាលច្បារអំពៅ ហាក់មិនមានវិធានការសោះឡើយរឺមួយក៏អជ្ញាធរសមត្ថកិច្ចនៅតំបន់នោះបានសើមមាត់សើមករនិងសំណែនរបស់មេល្បែងទាំងនោះបានជាធ្វើមិនដឹងមិនលឺគ្មានចំណាត់ការបង្ក្រាបទាល់តែសោះ។
ប្រជាពលរដ្ឋលេីកលេីងបន្តទៀតថា ល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលមានស្រី្តឈ្មោះ ស្រី រត្ន័ មានខ្សែធំប៉ុណ្ណាទេីបបានជាអជ្ញាធរមិនហ៊ានបង្ក្រាប
ប្រជាពលរដ្ឋសូមសំណូមពរអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មការគ្រប់គ្រងល្បែងសុីសងទូទាំងប្រទេស
នៃក្រសួងមហាផ្ទៃ មេត្តាដាក់កម្លាំងជំនាញមកសុីបអង្កេត ឆ្នោតវៀតណាមដ៏ធំ ជ្រកក្រោមស្លាកឆ្នោតខ្មែរ ដែលមានម្ចាស់ទីតាំងឈ្មោះ ស្រី រត្ន័ ផងទាន !
ជាការពិតណាស់ល្បែងស៊ីសងខុសច្បាប់
គឺបង្កនូវហានិភ័យ អសន្តិសុខក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ចោរលួចឆក់ប្លន់ គ្រឿងញៀន ហឹង្សាក្នុងគ្រួសារ។ល។