ភាពមិនប្រក្រតីនៃការស្លាប់យុវជនម្នាក់ដោយចាក់និងដែកឆាប ខណៈយុវជនដែលទៅជាមួយត្រូវសមត្ថកិច្ចសួរនាំហេីយដោះលែងវិញ
ខេត្តត្បូងឃ្មុំ ÷ តាមប្រភពពីក្រុមគ្រួសារសពបានប្រាប់អង្គភាព ASIAN Dally យេីងអោយដឹងថា យុវជនឈ្មោះ ឈី សំណាង បានសុំយាយដេីរលេងបុណ្យភ្ជុំធំ
ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង២០នាទី ដោយទៅជាមួយមិត្តភក្តិពីរនាក់ទៀត រស់នៅភូមិឃុំជាមួយគ្នា ភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុក–ខេត្តត្បូងឃ្មុំ ។
ប៉ុន្តែម៉ោង១២ជាង ស្រាប់តែយុវជនទាំងពីរនាក់នោះដឹកសព ឈី សំណាង
មកទុកចោលផ្ទះម្តាយមីង ហើយគេចបាត់ ។ ដោយមិនអស់ចិត្តក្រុមគ្រួសារក៏បានបពា្ជូនសពទៅមន្ទីពេទ្រសម្តចម៉ែ
ប៉ុន្តែក្រុមគ្រូពេទ្យបានប្រាប់វិញថា សពនេះគឺស្លាប់យូរហើយ ។ ក្រុមគ្រួសារក៏ដឹកសពមកវិញហើយរៀបចំធ្វើបុណ្យបូជា
តាមប្រពៃណី ។
ក្រុមគ្រួសារហាក់មិនអស់ចិត្តហេតុអ្វីយុវជនទាំងពីរនាក់
ដែលរួមដំណើរទៅជាមួយអត់មានរបួសសូម្បីតែបន្តិច?
ហេតុអ្វីបានជាសមត្ថកិច្ចខេត្តត្បូងឃ្មុំឃាត់ខ្លួនទៅសួរនាំតែពីរថ្ងៃហេីយដោះលែងមកវិញ?
ក្រុមគ្រួសារសពសូមសំណូមពរដល់សមត្ថកិច្ចខេត្តត្បូងឃ្មុំ មេត្តាបេីកការសេុីអង្កេតករណីនេះផងទាន ! ដេីម្បីអោយមានភាពយុត្តិធម៌ដល់ពួកគាត់ និងអ្នកដែលបានស្លាប់ទៅ៕
អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕
𒊹ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈ ☏Tel:070 762 868
សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍