ក្រុមឈ្មួញដឹកជញ្ជូនទំនិញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាតាមច្រករបៀងជ្រៃធំ ដោយដឹកតាមទូកតូចៗ ខណៈមន្ត្រីជំនាញស្ងប់ស្ងាត់
ខេត្តកណ្តាល ÷ ក្រុមឈ្មួញរកស៊ីតាមទូកដោយដឹកតាមច្រករបៀងជ្រៃធំ ចូលមកប្រទេសកម្ពុជាដោយមានទំនិញគ្រប់មុខដូចជា ÷ គ្រឿងឧបភោគបរិភោគ បន្លែ សាច់ ផ្លែឈើ នំកព្ចាប់ក្មេងៗ ។ល។ ដោយដឹកតាមទូកឈេឺតូចៗ ដោយដឹកចេញពីផ្សារឡងប៊ិចប្រទេសវៀតណាម ហើយយកមកស្តុកទុកនូវចំណុចភូមិក្បាលជ្រោយ សង្កាត់ឈេឺខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល យ៉ាងអាណាធិបតេយ្យ ដោយមិនដឹងថាទំនិញទាំងអស់នោះបានត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេសរបស់សាខាគយ និងរដ្ឋាករជ្រៃធំដែរឬយ៉ាងណា?
នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ មានសកម្មភាពដឹកជញ្ជូនទំនិញតាមទូកចូលពីប្រទេសវៀតណាម មកប្រទេសកម្ពុជា។ អ្នកសារព័ត៌មានយើងបានសួរអ្នកបេីកទូកឈេឺដឹកទំនិញ ដោយគាត់បានរៀបរាប់ថា ចំពោះទំនិញចូលមកពីប្រទេសវៀតណាមនេះគឺបានបង់ពន្ធរួចរាល់ហើយ ហើយមិនមែនបង់តែមួយស្ថាប័ននោះទេ គឺពី៦ទៅ៧ស្ថាប័ នឯណោះ តាមតិចឬច្រើន ប៉ុន្តែមិនមានចេញវិក័យប័ត្រនោះទេ។
មជ្ឈដ្ឋានទូទៅបានលេីកឡើងថា បេីទំនិញទាំងអស់នេះស្របច្បាប់ហេតុអ្វីមិនដឹកជញ្ជូនតាមផ្លូវធំ វាងាយស្រួលដឹកជញ្ជូនជាងនេះ? ហើយងាយស្រួលត្រួតពិនិត្យតាមស្តង់ដា ។
ហេតុអ្វីត្រូវបង់លុយអោយគ្រប់កន្លែង ហើយដឹកតាមទូកហាក់ដូចជាខុសប្រក្រតីទៅវិញ?
តាមការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ បានបពា្ចក់ថា ចំពោះនៅទីតាំងស្តុកទំនិញ និងដឹកជញ្ជូនខាងលើនេះ មិនប្រក្រតីនោះទេ ប្រហែលជាត្រូវដងត្រូវផ្លែគ្នាហេីយមេីលទៅ ។ ដោយសារគេសង្កេតឃើញថា បន្ទាប់ពីដឹកទំនិញមកស្តុកទុកនូវពេលល្ងាចរួចរាល់ហេីយ លុះពេលយប់ប្រហែលម៉ោង៨ទៅ៩យប់ មានក្រុមឡាកូរ៉េមកដឹកបន្តទៅចែកចាយតានដេប៉ូនានាជារៀងរាល់ថ្ងៃ តាមបណ្តាខេត្ត រាជធានី ដោយមិនមានមន្ត្រីជំនាញពាក់ព័ន្ធណាមកត្រួតពិនិត្យត្រឹមត្រូវនោះទេ?
ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភចំពោះអាហារបរិភោគប្រចាំថ្ងៃ មិនដឹងថាប៉ះពាល់សុខភាពយ៉ាងណាទេ? រីឯកពា្ចប់នំវិញមិនដឹងថាប៉ះពាល់សុខភាពកូនៗតូចៗយ៉ាងណាទេ?
ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមសំណូមពរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មេត្តាចាត់ជំនាញចុះត្រួតពិនិត្យចំណុចទីតាំងច្រកជ្រៃធំ ដែលមានការនាំចូលគ្រឿងឧបភោគបរិភោគ ចំណី អាហារ សាច់ នំក្មេងៗតូចញុាំផងទាន ! ៕