លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនគ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណៈភាពចំនួន ០៣គ្រួសារ

ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៣គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ១០,០០០,០០០៛(ដប់លានរៀល)” ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ហើយថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង០៣ មានឈ្មោះដូចខាងក្រោម

គ្រួសារទី១ទទួលថវិកាចំនួន ,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី សួស សាលី ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក សែម សុផល មន្រ្តីប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំត្រពាំងធំខាងជើង នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវមរណៈភាពកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដោយរោគាពាធ ស្ថិតនៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ខេត្តតាកែវ។

គ្រួសារទី២ទទួលថវិកាចំនួន ,០០០,០០០៛ (ពីរលានរៀល) ជូនដល់លោកស្រី ឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវជាស្វាមីសពលោក សោ សារឹម មរណៈភាពកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយរោគាពាធ ស្ថិតនៅភូមិនៀង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

គ្រួសារទី៣ទទួលថវិកាចំនួន ,០០០,០០០៛ (ពីរលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក កែវ ប៉ន មន្រ្តីនគរបាលជាតិចូលនិវត្តន៍ត្រូវជាស្វាមីសពលោកស្រី វិន សុភា មរណៈកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយរោគាពាធ ស្ថិតនៅភូមិដើមក្រូច ឃុំភ្នំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃនិងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕