លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានដឹកនាំ”កិច្ចប្រជុំបូកសរុបលទ្ធផលការងារតាមដានប្រតិកម្មរហ័សប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តខែវិច្ឆិកាឆ្នាំ២០២៣”
ថ្ងៃចេញផ្សាយៈ ខែតុលា 24, 2023
ខេត្តតាកែវ÷ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំ“កិច្ចប្រជុំបូកសរុបលទ្ធផលការងារតាមដានប្រតិកម្មរហ័សប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តខែវិច្ឆិកាឆ្នាំ២០២៣“។ដោយមានការអញ្ជើញចូលរួមពី លោកលោកស្រី ស្នងការរងទទួលផែនការងារទាំង១៣ លោកអធិការ នៃអធិការដ្ឋាននគរបាលក្រុង–ស្រុកទាំង១០ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។ ស្ថិតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ៕