សង្ស័យបានបារមី«អ្នកតាតារាងបាល់»ហើយមើលទៅ បានជាលោកមេបុស្តិ ក្បាលត្រាច និងលោកអធិការស្រុកក្រគរមើលមិនឃើញ ល្បែងមាន់ជល់អនឡាញតាមឡែតថបខុសច្បាប់ បើកលេងនៅទីនោះ

ពោធិ៍សាត់: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ក្បាលត្រាចឃុំ ក្បាលត្រាច ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថាក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញ ស៊ីសង ខុសច្បាប់ខ្នាតធំប្រចាំតារាងបាល់ សង្ស័យបានបារមីនិងបាលីបំបាំងកាយហើយមើលទៅ បានជាលោក មេ ប៉ុស្តិ៍ មើលមិនឃើញ។

ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា ការបើកលេងល្បែងបញ្ជល់មាន់តាមឡែតថបនៅក្នុងទីតាំងខាងលើនេះ គឺបើកជាប្រចាំរៀងរាល់ថ្ងៃតែមិនឃើញលោក អធិការនគរបាលស្រុក ក្រគរ ចាត់វិធានការបង្រ្កាបនោះឡើយ សង្ស័យលោកអធិការខ្លាចបារមីអ្នកតាតារាងបាល់ ហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបបែបនេះ។


មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមកោតសសើរចំពោះទឹកចិត្តលោកមេបុស្តិ និងលោកអធិការនគរបាលស្រុកក្រគរដែលមានចិត្តមេត្តា ករុណា មុទិតាធម៌ ចេះធ្វើបុណ្យទៅដល់ក្រុមអ្នកបើក និងអ្នកលេងល្បែងសុីសងនៅក្នុងតារាងបាល់ រហូតដល់ភ្លេច កាតព្វកិច្ចនិងតួនាទីរបស់ខ្លួនដែរថ្នាក់ដឹកនាំប្រគល់អោយ សូម្បីតែគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃក៏ពួកអស់លោកភ្លេចអស់ដែរ។


ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ក្បាលត្រាច ឃុំ ក្បាលត្រាច ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់អំពាវនាវដល់  លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្ត ពោធិ៍សាត់ មេត្តាជួយចាត់មន្ត្រីដែរមានសមត្ថភាព ចុះត្រួតពិនិត្យទីតាំង ល្បែងបញ្ជាល់មាន់តាមអនឡាញផងទាន  និងសូមមេត្តាមានចំណាត់ការទៅលើក្រុមហ៊ុន និងម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះផង ពីព្រោះអ្នកខ្លះលក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ល្បែងមាន់ជល់តាមអនឡាញចាញ់គ្មានសល់ ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងតាមរយៈ Tel:070 762 868

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl