សង្ស័យបានបារមី«អ្នកតាតារាងបាល់ហ៊ាហុង៩៩៩៩»មើលទៅ បានជាលោកមេបុស្តិ ព្រៃតាហ៊ូនិងលោកអធិការក្រុងស្ទឹងសែនមើលមិនឃើញ ល្បែងមាន់ជល់អនឡាញខុសច្បាប់ និងបាការ៉ាត់ បើកលេងនៅទីនោះ

កំពង់ធំ: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ក្តី សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្ត កំពង់ធំ បានបញ្ជាក់ឲ្យដឹងថា ក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញស៊ីសងខុសច្បាប់ និងបាការ៉ាត់ខ្នាតធំប្រចាំតារាងបាល់«ហ៊ាហុង៩៩៩៩»សង្ស័យបានបារមីនិងបាលីបំបាំងកាយហើយមើលទៅ បានជាលោក មេ ប៉ុស្តិ៍ មើលមិនឃើញ។

ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា ការបើកលេងល្បែងបញ្ជល់មាន់អនឡាញខុសច្បាប់ និងបាការ៉ាត់នៅទីតាំងខាងលើនេះគឺបើកជាប្រចាំ រៀងរាល់ថ្ងៃតែមិនឃើញលោក អធិការនគរបាលក្រុងស្ទឹងសែន ចាត់វិធានការបង្រ្កាបនោះឡើយ សង្ស័យលោកអធិការខ្លាចបារមីអ្នកតាតារាងបាល់ ហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបបែបនេះ។


មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមកោតសសើរចំពោះទឹកចិត្តលោកមេបុស្តិ និងលោកអធិការនគរបាលក្រុងស្ទឹងសែនដែលមានចិត្តមេត្តា ករុណា មុទិតាធម៌ ចេះធ្វើបុណ្យទៅដល់ក្រុមអ្នកបើក និងអ្នកលេងល្បែងសុីសងនៅក្នុងតារាងបាល់ រហូតដល់ភ្លេចកាតព្វកិច្ច និងតួនាទីរបស់ខ្លួនដែរថ្នាក់ដឹកនាំប្រគល់អោយ សូម្បីតែគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃក៏ពួកអស់លោកភ្លេចអស់ដែរ។


ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ អំពាវនាវដល់  លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មេត្តាជួយចាត់មន្ត្រីដែរមានសមត្ថភាព ចុះត្រួតពិនិត្យទីតាំង ល្បែង បញ្ជាល់មាន់តាមអនឡាញ និងល្បែងបាការ៉ាត់ផងទាន  និងសូមមេត្តាមានចំណាត់ការទៅលើក្រុមហ៊ុន និងម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះផង ពីព្រោះអ្នកខ្លះលក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ល្បែងមាន់ជល់តាមអនឡាញចាញ់គ្មានសល់ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងតាមរយៈ Tel:070 762 868

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl