រដ្ឋមន្ត្រីក្រសួងព័ត៌មានសូមជូនដំណឹងល្អសម្រាប់បងប្អូនសារព័ត៌មានអនឡាញទាំងអស់!

ភ្នំពេញថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថារាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ឆ្នាំ (២០២៣២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណ បង្កើតអង្គភាពសារព័ត៌ មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៣យ៉ាងដូច្នេះថា «សូមជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡា ញទាំងអស់! យោងតាម លិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលយល់ព្រមលើកលែង ពន្ធប៉ាតង់សារ ព័ត៌មានតាមប្រព័ ន្ធអន ឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ឆ្នាំ(២០២៣២០២៨) និងកាត់ បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងទៀតថាបច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះ បញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន៩១៧ អង្គភាព។ ជាមួយគ្នានោះដែរឯកឧតត្តមន្ត្រីបានអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។

ឯកឧត្តមបានបញ្ជាក់ថា៖«នេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ឆ្នាំ (២០២៣២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០

5.jpg