ល្បែងសុីសងខុសច្បាប់ចំនួន០១កន្លែង ស្ថិតនៅចំនុចតារាងបាល់ទះផ្ទះលោក«ម៉ូច» សង្ស័យបានបារមីអ្នកតា«មាន់អនឡាញ»ហើយមើលទៅ បានជាលោកមេបុស្តិ តាភេមនិងលោកអធិការស្រុកត្រាំកក់មើលមិនឃើញ ល្បែងមាន់ជល់អនឡាញខុសច្បាប់ បើកលេងនៅទីនោះ
តាកែវ: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ព្រៃឈើទាលក្រោម ឃុំ តាភេម ស្រុក ត្រាំកក់ ខេត្ត តាកែវ បានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកញៀនល្បែងបញ្ជាល់មាន់តាមអនឡាញស៊ីសងខុសច្បាប់០១ទីតាំងប្រចាំ ភូមិ ព្រៃឈើទាលក្រោមឃុំ តាភេម ប្រហែលជាមានបារមីនិងបាលីបំបាំងកាយហើយមើលទៅ បានជាលោកមេប៉ុស្តិ៍ តាភេម មើលមិនឃើញ។
ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា ការបើកលេងល្បែងបញ្ជល់មាន់អនឡាញខុសច្បាប់ នៅទីតាំងខាងលើនេះ គឺបើកជាប្រចាំ រៀងរាល់ថ្ងៃតែមិនឃើញលោក អធិការនគរបាលស្រុក ត្រាំកក់ ចាត់វិធានការបង្រ្កាបនោះឡើយ សង្ស័យលោកអធិការខ្លាចបារមីអ្នកតា«មាន់អនឡាញ» ហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបបែបនេះ។
មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមកោតសសើរចំពោះទឹកចិត្តលោកមេបុស្តិ និងលោកអធិការនគរបាលស្រុក ត្រាំកក់ឌុក ធីយ៉ា ដែលមានចិត្តមេត្តា ករុណា មុទិតាធម៌ ចេះធ្វើបុណ្យទៅដល់ក្រុមអ្នកបើក និងអ្នកលេងល្បែងសុីសងនៅក្នុងឃុំ តាភេមរហូតដល់ភ្លេច កាតព្វកិច្ច និងតួនាទីរបស់ខ្លួនដែរថ្នាក់ដឹកនាំប្រគល់អោយ សូម្បីតែគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃក៏ពួកអស់លោកភ្លេចអស់ដែរ។
ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ព្រៃឈើទាលក្រោម ឃុំ តាភេម ស្រុក ត្រាំកក់ ខេត្ត តាកែវ អំពាវនាវដល់ លោក ឧត្តមសេនីយ៍ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ មេត្តាជួយចាត់មន្ត្រីដែរមានសមត្ថភាព ចុះត្រួតពិនិត្យទីតាំង ល្បែង បញ្ជាល់មាន់តាមអនឡាញទាំង០២ទីតាំងនេះផងទាន និងសូមមេត្តាមានចំណាត់ការទៅលើក្រុមហ៊ុន និងម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះផង ពីព្រោះអ្នកខ្លះលក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ល្បែងមាន់ជល់តាមអនឡាញចាញ់គ្មានសល់ ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។
អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕
𒊹ទំនាក់ទំនងតាមរយៈ ☏Tel:061 766 266
សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍