តើគួរបន្ទោសអ្នកណា ទីតាំងល្បែងមាន់ជល់អនឡាញនៅក្នុងតារាងបាលផ្ទះលោកម៉ូច ក្រោយពីបិទបានមួយរយះ ពេលនេះបើកដំណើរការធម្មតាវិញហើយ
តាកែវ÷ទីតាំងល្បែងសុីសង បញ្ជល់មាន់តាមអនឡាញ មួយកន្លែង ដែលបានបើកទទួលភ្ញៀវ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលមានទីតាំងស្ថិតនៅក្នុងតារាងបាល់ផ្ទះលោកម៉ូច ភូមិ ព្រៃឈើទាលក្រោម ឃុំ តាភេម ស្រុក ត្រាំកក់ ខេត្ត តាកែវ ក្រោយពីមានផ្សព្វផ្សាយពីអ្នកសារព័ត៌មានបិទបានតែមួយរយះ ពេលនេះបើកដំណើការវិញហើយ។
ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវ ជាច្រើននាក់ ចូលលេង យ៉ាងគក្រឹកគគ្រេង សមត្ថកិច្ចក្នុងមូលដ្ឋានហាក់មិនអើពើសោះឡើយ។
ពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ ដាក់ការសង្ស័យយ៉ាងខ្លាំងថា តើនេះជាឆ្នាំងបាយរបស់អជ្ញាធរ រឺក៏យ៉ាងណា? បានជាទីតាំងខាងលើក្រោយពីបិទអស់មួយរយះ បែរជាអាចបើកដំណើរការឡើងវិញបានជាធម្មតា។
ពលរដ្ឋបានស្នើរឲ្យសារព័ត៌មានយើង ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវមេត្តាជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។
សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង និងកន្លែងចែកចាយនូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក/ក្រុង/ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងថែមទៀតផង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !
Tel: 061 766 266