សំណង់ឃ្លាំងសាងសង់រំលោភយកដីចំណីផ្លូវសាធារណះ ពេលនេះត្រូវបានអជ្ញាធរជំនាញចុះទៅត្រួតពិនិត្យហើយ
បាត់ដំបង: នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មានថា នៅភូមិ កកោះ ឃុំ អូរតាគី ស្រុក ថ្មគោល មានការសាងសង់ឃ្លាំងរំលោភយកដីចំណីផ្លូវសាធារណះ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង លោក សួន សុភា ប្រធានមន្ទីរសុរិយោដីបានចាត់កំលាំងជំនាញមន្ទីរ សហការជាមួយរដ្ឋបាលស្រុកថ្មគោល និងរដ្ឋបាលឃុំអូរតាគី ដែលដឹកនាំផ្ទាល់ដោយលោក ឃឺ សុផល អនុប្រធានមន្ទី បានចុះទៅពិនិត្យ និងអនុវត្តច្បាប់ទៅលើការដ្ឋានសំណង់រំលោភយកដីចំណីផ្លូវសាធារណះរួចរាល់ហើយ នៅវេលាម៉ោង ១០:៤២នាទីព្រឹក។
លោកសួន សុភា បានសង្កត់ធ្ងន់ថាការសាងសង់សំណង់តាមស្រុក មន្ត្រីរដ្ឋបាល ភូមិ ឃុំ ស្រុក គឺជាមនុស្សដែរសំខាន់បំផុត សម្រាប់ការអនុវត្តច្បាប់លើការងារនេះ។ ជាចុងក្រោយលោកបាន អរគុណដល់បងប្អូនអ្នកសារព័ត៌មានដែរតែងតែរួមចំណែកក្នុងការផ្តល់ព័ត៌មានពីភាពមិនប្រក្រតីផ្សេងៗជូនដល់មន្ទីរ។
ពលរដ្ឋ និងមហាជនមានការសាទរជាខ្លាំង ចំពោះចំណាត់របស់អជ្ញាធរ ព្រមទាំងថ្លែងអំណរគុណទៅដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក សួន សុភាប្រធានមន្ទីរ សុរិយោដី ព្រមទាំងមន្ត្រីអជ្ញាធរទាំងអស់ ដែលបានចុះទៅអនុវត្តទប់ស្កាត់នូវការរំលោភយកដីសាធារណ មកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដែរជាគំរូមិនល្អធ្វើអោយមានការភាន់ច្រលំដល់ការអនុវត្តច្បាប់។