សហគ្រាសផលិតបារី SORIYA សូមបំភ្លឺជូនថា សហគ្រាសមានច្បាប់អនុញ្ញាតត្រឹមត្រូវ មិនដូចការចុះផ្សាយដោយគ្មានក្រមសីលធម៌ វិជ្ជាជីវៈរបស់សារព័ត៌មានមួយចំនួនតូចនោះទេ

សហគ្រាសផលិតបារី SORIYA ដែលបានវិនិយោគទៅលើគម្រោងអាជីវកម្មផលិតបាវី ដែលមានទីតាំងស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល សូមបំភ្លឺជូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណៈជនឲ្យបានជ្រាបថា ក្រោយពីសហគ្រាសផលិតបារី SORIYA បានឃើញពីការចុះផ្សាយដោយគ្មានមូលដ្ឋាន គ្មានក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួនតូច ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដោយមានខ្លឹមសារថា «ចប់ហើយបងប្អូន ចប់ហើយបារោងចក្រលួចផលិតបារីក្លែងក្លាយបងប្អូនបាដែលគ្មានអាជ្ញាបណ្ណដ៏ធំមួយកន្លែងបងប្អូនបាកំពុងតែបើកដំណើរការអាជីវកម្មជាយូរមកហើយបា តែមិនទាន់មានមន្ត្រីឬអាជ្ញាធរពាក់ព័ន្ធ អស់លោកចុះទៅបង្ក្រាបនៅឡើយទេបាបងប្អូនបា ហើយទីតាំងនោះដែរគឺស្ថិតនៅបងប្អូនបាខេត្តកណ្ដាលបា រោងចក្រលួចផលិតបារីក្លែងក្លាយដ៏ធំមួយកន្លែងបាកំពុងតែបើកដំណើរអាជីវកម្មជាយូរមកហើយ ដែលមិនទាន់មានអាជ្ញាធរពាក់ព័ន្ធចុះទៅបង្ក្រាបនៅឡើយទេ ហើយទីតាំងនោះស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាលបា…»។នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សហគ្រាសផលិតបារី SORIYA ពិតជាមានការសោកស្ដាយយ៉ាងខ្លាំងជាទីបំផុតក្រោយឃើញអ្នកសារព័ត៌មានមួយចំនួនតូចនិងអ្នកប្រើប្រាស់បណ្ដាញសង្គមធ្វើការអត្ថាធិប្បាយទាំងគ្មានប្រភពច្បាស់លាស់ត្រឹមត្រូវ គ្មានការពិត និងមិនបានឆ្លុះបញ្ចាំងពីក្រមសីលធម៌ និងវិជ្ជាជីវៈជាសារព័ត៌មានទាល់តែសោះ ហើយទង្វើទាំងអស់នេះ វាពិតបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់តបស់សហគ្រាសផលិតបារី SORIYA ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

គួរជម្រាបថា សហគ្រាសផលិតបារី SORIYA មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការវិនិយោគទៅលើគម្រោងអាជីវកម្ម ផលិតបារី ដែលមានគុណភាពខ្ពស់ និងការផលិតពីវត្ថុធាតុដើមផ្សេងៗជាច្រើនទៀតដែលជាមូលហេតុធ្វើឱ្យ ផលិតផលសម្រេចរបស់ខ្លួនជាតម្រូវការដ៏ច្រើន។ ក្នុងការដំណើរការគម្រោងមួយនេះ គឺសហគ្រាសបានជួលអគារដែលបានសាងសង់រួចរាល់សម្រាប់ ផលិតកម្មដែលនាពេលបច្ចុប្បន្ននេះ រោងចក្រកំពុងតែដំណើរការផលិតកម្មផងដែរ ដោយនៅក្នុងទីតាំង និងជាប់ ទីតាំងរោងចក្រនេះ មិនមានប្រភពទឹកសំខាន់ៗ ដូចជាអូរ បឹង ស្ទឹងនោះទេ។ ជាក់ស្តែងហេតុដែល ប៉ះពាល់ អវិជ្ជមានសំខាន់ៗរបស់រោងចក្រដូចជា ការរំខានដោយសំឡេង ការបំពុលខ្យល់ សំណល់រឹង-រាវ ជីវៈចម្រុះ ក្នុងទឹក-លើដី ការបំពុលទឹក ការបំពុលដី ចរាចរណ៍ សុខភាពសាធារណៈ គឺមិនមានឥទ្ធិពលដែលគួរឱ្យព្រួយ បារម្ភនោះទេ ដោយសារតែនៅក្នុងខ្សែសង្វាក់ផលិតកម្ម គឺគ្រាន់តែយកវត្ថុធាតុដើម ជាសន្លឹកថ្នាំជក់ រួចហាន់ ជាចំណិតតូចៗ និងសម្ងួតតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការថែទាំបរិស្ថាន ដោយសហគ្រាស ក៏មានវិធានការកាត់បន្ថយនូវហេតុប៉ះពាល់ជាអវិជ្ជមានទាំងឡាយដែលអាចកើតមាន ដែលសហគ្រាសបានលើកឡើងនៅក្នុងជំពូកទី៣ និងការអនុវត្តផែនការការពារបរិស្ថានឱ្យបានហ្មត់ចត់បំផុត។

ចំពោះការសិក្សាអំពីធនធានសេដ្ឋកិច្ច-សង្គម បានបង្ហាញឱ្យឃើញថា សកម្មភាពគម្រោងគឺមិនបាន បង្កការប៉ះពាល់ដល់ការប្រើប្រាស់ដី និងលំនៅឋានប្រជាពលរដ្ឋដែលរស់នៅក្បែរោងចក្រនោះទេ ប៉ុន្តែបើសកម្មភាពនៃគម្រោងបានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាជន រោងចក្រនឹងធ្វើការដោះស្រាយ រីឯផ្នែកសុខភាពសាធារណៈដែលទាក់ទងនឹងការប្រើប្រាស់ទឹក ការបង្កសំឡេងពីរោងចក្រដំណើរការដែលមានឥទ្ធិពលដល់លំនៅឋានរបស់ពួកគាត់ក៏មិនមានអ្វីគួរឱ្យកត់សម្គាល់នោះដែរ។

ទោះជាយ៉ាងណាក៏ដោយការសិក្សាបានបង្ហាញឱ្យឃើញថា ការប៉ះពាល់របស់សហគ្រាសដែលអាច កើតមានឡើងនោះ ក៏រោងចក្រអាចគ្រប់គ្រង និងកាត់បន្ថយបានតាមរយៈការអនុវត្តឱ្យបានត្រឹមត្រូវនូវវិធាន ការកាត់បន្ថយនានាដែលសហគ្រាសបានអះអាងខាងលើ។

ជាមួយគ្នានេះ ផែនការគ្រប់គ្រងបរិស្ថានបានរៀបចំឡើងដោយមានបញ្ជាក់ច្បាស់អំពីគោលបំណងនៃការកាត់បន្ថយការប៉ះពាល់សកម្មភាពនិង ភារកិច្ចអ្នកទទួលខុសត្រូវ ព្រមទាំងពេលវេលាភាពញឹកញាប់នៃការអនុវត្តផែនការនេះ ក្នុងដំណាក់កាលសាងសង់ ប្រតិបត្តិ និងបញ្ចប់គម្រោង។ ហើយជាពិសេសគម្រោងនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដូចជា៖

*ផ្តល់នូវជំនាញដល់កម្មករជាច្រើនផ្នែកផលិតថ្នាំជក់។

*បង្កើតឱ្យមានការងារធ្វើដល់ប្រជាជនខ្មែរយើង ព្រមទាំងបង្កើនការងារលក់ដូររបស់ប្រជាពលរដ្ឋ នៅក្បែរតំបន់គម្រោង។

*ចូលរួមចំណែកដល់ការលើកទឹកចិត្តរបស់អ្នកវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រក ឱ្យកាន់តែច្រើនថែមទៀត តាមរយៈការផ្ដល់ការលើកលែងពន្ធ និងតម្លៃកម្លាំងពលកម្មសមរម្យ។

*ចូលរួមកាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ។

*រួមចំណែកកំណើនសេដ្ឋកិច្ច។

គួរជម្រាបជូនបន្ថែមថា សហគ្រាសផលិតបារី SORIYA មានផលវិជ្ជមានជាច្រើនចំពោះ ព្រះរាជាណាចក្រកម្ពុជា ហើយចំពោះផលអវិជ្ជមានដែលអាចកើតមានវិញនោះ សហគ្រាសនឹងរកនូវវិធានការ ដោះស្រាយដោយមិនឱ្យមានហេតុប៉ះពាល់ដល់បរិស្ថាននោះទេ។

ជាមួយគ្នានេះ សហគ្រាសផលិតបារី SORIYA សូមឲ្យអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណៈមេត្តាជ្រាប ជៀសវាងមានការភាន់ច្រឡំដោយប្រការណាមួយដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមដែលគ្មានក្រមសីលធម៌ វិជ្ជាជីវៈដូចខាងលើ៕

ទឹក