ឯកឧត្តម សុខ លូ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តបាត់ដំបង
ថ្ងៃចេញផ្សាយៈ ខែមីនា 5, 2024
នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តំណាងដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉ុល លឹម សមាជិកព្រឹទ្ធសភា លោកជំទាវ លី គឹមលៀង តំណាងរាស្រ្ដមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម ងិន ឃន តំណាងរាស្រ្ដមណ្ឌលខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។