ទីតាំងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខុសច្បាប់ ស្ថិតនៅខណ្ឌ៧មករា កំពុងបើកលេងយ៉ាងអនាធិបតេយ្យ សូមឯកឧត្តមស្នងការរាជធានីភ្នំពេញជួយត្រួតពិនិត្យផងទាន !!!

ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាលោកមេល្បែងម្នាក់សុីសងដ៏មានឥទ្ធិពលម្នាក់ ក្នុងក្រុងភ្នំពេញនៅតែមានឈ្មោះបោះសំឡេងរឿងល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ដដែល ស្ថិតក្នុង  ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃើញក្រុមអ្នកញៀនល្បែងបានចាប់ផ្តើមដំណើរការ បើកលេងជាបណ្តើរៗទៀតហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងក៏មិនដឹង?

សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខាងតែបាន។

ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតនៅ  ខណ្ឌ7មករា កំពុងបើកលេងយ៉ាងអនាធិបតេយ្យ នៅលើដំបូលផ្ទះ ខ្ពស់ៗនិងនៅតាមដំបូលអាគារ ផងដែរ តែខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំហើយមើលទៅ ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ជុំវិញនិងទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះ ប្រជាពលរដ្ឋលើកឡើងថា: ល្បែងខុសច្បាប់ទាំងនេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ល។ ដែលកើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។

ទោះបីជាយ៉ាងណាក្តី ពលរដ្ឋក៏ដូចមហាជនទូទៅ ស្នើសុំដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងភ្នាល់ទឹកភ្លៀង

ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន! ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈ ☏Tel: 010 266 266

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl