អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យអាជ្ញាធរក្រុង ស្រុកទប់ស្កាត់គ្រប់បទល្មើស និងបិទល្បែងស៊ីសងគ្មានអាជ្ញាប័ណ្ណ ក្មេងទំនើងនៅមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាឱ្យអាជ្ញាធរក្រុង ស្រុកទប់ស្កាត់គ្រប់បទល្មើស និងបិទល្បែងស៊ីសង ដែលគ្មានអាជ្ញាប័ណ្ណ ក្មេងទំនើង និងបញ្ហាគ្រោះថ្នាក់ចរាចរ នៅមូលដ្ឋានរបស់ខ្លួន និងបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងពង្រឹងជាប្រចាំតាមផ្លូវច្បាប់ឱ្យបានល្អបន្ថែមទៀត។
លោកបានថ្លែងបែបនេះ នៅនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកក្កដា ឆ្នាំ២០២
៤ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង១៤ កងកម្លាំងទាំងបី លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក យ៉ូវ សេងគុណ នាយករដ្ឋបាលខេត្ត ជាអនុប្រធានលេខាធិការគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់
ដំបងរួចមក, លោក សុខ លូ បានណែនាំរដ្ឋបាលក្រុងស្រុកអាជ្ញាធរ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តបង្រ្កាប ទប់ស្កាត់គ្រប់បទល្មើស និងបិទល្បែងស៊ីសង ដែលគ្មានអាជ្ញាប័ណ្ណ ក្មេងទំនើង និងបញ្ហាគ្រោះថ្នាក់ចរាចរ នៅមូលដ្ឋានរបស់ខ្លួននិងបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងពង្រឹងជាប្រចាំតាមផ្លូវច្បាប់ឱ្យបានល្អបន្ថែមទៀត និងបានលទ្ធផលការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តធ្វើថែមទៀតពង្រឹង និងការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារនានា ព្រមទាំងជំរុញផ្សព្វផ្សាយ អប់រំច្បាប់ ចរាចរណ៍ឱ្យបានទូលំទូលាយបន្តទៀត ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរផងដែរ។ ចំពោះដាំកូនឈើកំពុងបន្តដាំរហូត ទាន់រដូវភ្លៀងចូលមកដល់ល្មម ធ្វើឱ្យកូនឈើយើង ងាយស្រួលដល់ការរលូតលាស់កូនឈើដែលបានដាំនោះផង។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ ត្រូវចុះបង្រ្កាបគ្រឿងញៀននៅតាមក្លឹបកម្សាន្ត ខារ៉ាអូខេ និងទីកន្លែងខាង
ក្រៅ អំពីការជួញដូរ ប្រើប្រាស់គ្រឿងញៀន បង្ក្រាបឱ្យអស់ជាដាច់ខាតកុំមានបន្តទៀតបានឡើយ។
លោក សុខ លូ បានបញ្ជាក់ថា យោងតាមរក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មានថ្មីៗនេះថា ការតាំងស្លាកយីហោ ផ្សាយពាណិជ្ជកម្មនានា ដែល
មានទីតាំងនៅជិតសាលារៀន វត្តអារាមនិងទីកន្លែងហាមឃាត់មួយចំនួនពិសេសការផ្សាយពាណិជ្ជកម្មស្រាបៀ មិនឱ្យមានបន្តទៀតឡើយ ពិសេសហាមលក់ស្រាបៀដល់អ្នកទិញដែលមានអាយុក្រោម ១៨ឆ្នាំផងដែរ។
លោកបានបន្តថាអំពីបញ្ហាទឹកជំនន់ភ្លៀង សូមអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋយើងដែលរស់នៅជាប់ស្ទឹង
សង្កែពិសេសអ្នករស់នៅខាងក្រោមស្ទឹង ដែលងាយរងគ្រោះជាងគេ ដល់ពលរដ្ឋយើងហើយ ត្រូវតាមដាន ជាប្រចាំចៀសវាងកើតមានបញ្ហាគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ពលរដ្ឋផងដែរ។ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ សូមលោក លោកស្រី ចូលរួទាំងអស់គ្នាឱ្យបានច្រើនកុះករជាថ្ងៃប្រវត្តិសាស្រ្តចុចប៊ូតុង បើកការដ្ឋានសសងសង់ព្រែកជីកហ្វូណនតេជោ គ្រប់ទីកន្លែងដោយនាំគ្នា ទូងស្គរ គោះត្រដោក វាយរគាំង ដើម្បីអបអរសទរ ទាំងអស់គ្នាផងដែរ៕