លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំ របាយការណ៍ឆមាសទី១ ឆ្នាំ២០២២ ទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយនៃវិស័យសាធារណការ និងដឹកជញ្ជូន
ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២
នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការ ឈួន វិន ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀម រៀបចំរបាយការណ៍ឆមាសទី១ ឆ្នាំ២០២២ ទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយនៃវិស័យសាធារណ ការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយក្រសួង ព្រមទាំងសមាជិកក្រុមជំនួយការជាមន្រ្តីបង្គោលផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីចែករំលែកព័ត៌មានអំពីលទ្ធផលការងារសំខាន់ៗ និងលើកទិសដៅការងារបន្ត ដូចជាការត្រៀមរៀបចំរបាយការណ៍ឆមាសទី១ ឆ្នាំ២០២២ របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ និងសេចក្ដីណែនាំស្ដីពីការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងបានរាយការណ៍អំពីលទ្ធផលការងាររបស់លេខាធិការដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយពីគ្រប់បណ្ដាអគ្គនាយកដ្ឋានពាក់ព័ន្ធ និងបានរំឭកពីក្របខ័ណ្ឌការងារគ្រប់គ្រងគ្រោះ មហន្តរាយទាក់ទងនឹងសកម្មភាពត្រៀម បង្ការ និងកាត់បន្ថយគ្រោះថ្នាក់ សកម្មភាពត្រៀមរៀបចំសកម្ម ភាពឆ្លើយតប និងសង្គ្រោះបន្ទាន់ និងសកម្មភាពស្តារឡើងវិញ ព្រមទាំងបានលើកឡើងពីផែនការសកម្ម ភាពគាំទ្រនៅក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩–២០២៣ ដែលរួមមាន៖ ១) បន្តការផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ចូនប្រកបដោយចីរភាពនិងនវានុវត្តន៍ ២) បន្តរៀបចំបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ និងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងប្រែប្រួលអាកាសធាតុ និង ៣) បន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើបទដ្ឋានបច្ចេកទេស និងការសិក្សាគម្រោងសាងសង់ជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
ឯកឧត្តមប្រធានលេខាធិការដ្ឋាន បានជំរុញឱ្យគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិបន្តយកចិត្តទុកដាក់លើគ្រប់ដំណាក់កាលនៃការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីទប់ស្កាត់ បង្ការ ស្ដារឡើងវិញ និងរាយការណ៍ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានក៏បានស្នើឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធបន្តផ្សព្វផ្សាយ បណ្ដុះ បណ្ដាល និងពង្រឹងសមត្ថភាពលើការងារគ្រប់គ្រង កសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចមានចែងនៅក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩–២០២៣ តាមរយៈការរៀបចំជាទម្រង់សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលឱ្យសម្រេចបានតាមផែនការ៕