នគរបាលស្រុកមោងឫស្សីបង្រ្កាបករណីគប់កញ្ចក់រថយន្តមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០២នាក់អនុវត្តតាមច្បាប់

កាលពីថ្ងៃអង្គារ១០រោចខែចេត្រឆ្នាំខាលនព្វ ស័ក..២៥៦៥ត្រូវនឹងថ្ងៃទី២៦ខែមេសាឆ្នាំ២០២២ វេលាម៉ោង១០និង៤០នាទីព្រឹកលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងមានករណី ធ្វើឱ្យខូចខាតដោចេតនាមានស្ថានទម្ង ន់ទោស(គប់កញ្ចក់រថយន្ត) បានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យចំនួន០២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២២១ ពាក់ស្លាកលេខបាត់ដំបង​1AM​01​78​បានធ្វេីសកម្មភាពយកដុំថ្មគប់ទៅលេីកញ្ចក់រថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហ ធុនបែនដឹកដី បើកបរដោយឈ្មោះ សុវណ្ណ កាសុី ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិតាង៉ែន ឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបងខណៈដែលរថយន្តកំពុងបេីកបរលេីដងផ្លូវបណ្ដាឱ្យបែកកញ្ចក់មើលខាងក្រោយចំហៀងផ្នែកខាងឆ្វេង០១កន្លែង និងស្រាំកញ្ចក់ខាងមុខចំហៀងខាងឆ្វេងចំនួន០២កន្លែង

នៅពេលកេីតហេតុនិងបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯកលឹមពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯកគឹមឡុងធិការនគរបាលស្រុកមោងឬស្សីបានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច ស្រាវជ្រាវនិងឃាត់ខ្លួនជនស័ង្សយទាំងពីរនាក់នោះគឺ៖

ឈ្មោះ ធីម លីណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកបើកម៉ូតូ)

ឈ្មោះ វឿត ជាវៃ ភេទប្រុស អា យុ២០ឆ្នាំ រស់នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកជិះពីក្រោយ)

ដកហូតវត្ថុតាងមានដុំថ្ម ដែលជនសង័្សយប្រេីប្រាស់ក្នុងការធ្វេីសកម្មភាពគប់លេីរថយន្តនិងម៉ូតូចំនួន០គ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរី២០២១ ស្លាកលេខ​1AM-0178

លោកវរសេនីយ៍ឯកគឹមឡុងបានឱ្យដឹងថានៅក្រោយពេលធ្វេីការសាសួរជនសង័្សយបានឆ្លេីយសារភាពថាគេទាំងពីរនាក់ពិតជាបានដុំថ្មគប់ទៅលេីរថយន្តខាងលេីទាំងថ្ងៃប្រាកមែនដោសារគេខឹងនឹងរថយន្តនេះបេីកបរចង់កៀរពួកគេដែលកំពុងជិះលេីដងផ្លូវប៉ុន្តែខាងអ្នកបេីកបររថយន្តគេមានភស្តុតាងនៅក្នុងកាមេរ៉ាដែ​​បំពាក់លេីរថយន្តនោះមកបញ្ជាក់ថារថយន្តរបស់គាត់មិនបានបេីកបរដូចការលេីកឡេីងរបស់ជនសង័្សយនោះទេ។

ទោះជាយ៉ាងណានៅពេលនេះនគរបាលស្រុកមោងឫស្សីបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់៕(រូបភាពនគរបាលស្រុកមោងឫស្សី)By kosal!@@@