ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ បេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកជើងព្រៃ

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម ម៉ា ឈឿន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងឯកឧត្តម ខ្លូតផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត អញ្ជើញជាគណៈអធិបតីក្នុងសំណេះសំណាលជាមួយបេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកជើងព្រៃ នៅទីស្នាក់ការគណបក្សស្រុក។ ពិធីនេះក៏មានការចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្តក្រុមការងារចុះជួយស្រុក ឃុំថ្នាក់ដឹកនាំគណបក្សស្រុកក្រុមប្រឹក្សាឃុំបេក្ខជនពេញសិទ្ធិ និងបំរុងក្រុមប្រឹក្សាឃុំ ប្រមាណ១៤៧ នាក់ ស្រី៣៧ នាក់។ ប្រមាណ១៤៧ នាក់ ស្រី៣៧ នាក់។