តុលាការ បានបញ្ជូនជនសង្ស័យជួញដូរអាវុធខុសច្បាប់ចំនួន ៧ នាក់ទៅពន្ធនាគារបណ្ដោះអាសន្នហើយ..!!!
ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០២២ តុលាកាខេត្តបាត់ដំបងសម្រេចឃុំខ្លួនមុខសញ្ញាជួញដូរអាវុធ៧នាក់ដាក់ពន្ធាគារបណ្តោះអាសន្នក្រោយពេលការសាកសួរចម្លើយរួច។
គួរភ្ញាក់ផ្អើលករណីផលិត ឬចរាចរណ៍អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវជាច្រើនប្រភេទនេះតាមការសាកសួរនិងស្រាវជ្រាវយ៉ាងម៉ត់ចត់កម្លាំងការិយាល័យជំនាញបានរៀបចំបញ្ជួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យទាំងអស់ទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តជាបណ្តោះអាសន្នហើយ។
កិច្ចប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ធ្វើឡើងរយៈរយះពេល២ថ្ងៃកាលពីដើមខែឧសភាឆ្នាំ ២០
២២នៅចំណុច៤គោលដៅក្នុងនោះគោលដៅទី១បង្ក្រាបនៅចំណុចទីស្នាក់ការដោះដូរអីវ៉ាន់ស្ថិតក្នុងភូមិដូង,ទី២នៅ ចំណុចភូមិអូរដារក្នុងឃុំបឹងរាំង ស្រុកកំរៀង ទី៣នៅចំណុចផ្ទះពលរដ្ឋក្នុងភូមិល្វាឃុំល្វាស្រុកបវេលខេត្តបាត់ដំបងនិង
គោលដៅទី៤នៅចំណុចរង្វង់មូលស្ត្រីច្រូតស្រូវស្ថិតក្នុងភូមិឬស្សីក្រោកឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយ
មានជ័យ។
លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថាក្នុងចំណោមជន
សង្ស័យទាំង៧នាក់មានម្នាក់ជាស្ត្រីភេទទាំងអស់គ្នាមានទៅលំនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
លោកមេបញ្ជាការបានបន្តថាកិច្ចប្រតិបត្តិការបំបែកករណីផលិតឬចរាចរណ៍អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវជាច្រើន
នេះកម្លាំងបង្ក្រាបកងរាជអាវុធហត្ថដក
ហូតវត្ថុតាងសរុបរួមមាន:
រថយន្តចំនួន៤គ្រឿង
១.👉ម៉ាកសាំយ៉ុងមួយគ្រឿង,
២.👉ម៉ាកMorning១គ្រឿង
៣.👉,ម៉ាកStarex ពណ៌ ទឹកប្រាក់១គ្រឿង
៤.👉ម៉ាក LexusRX330ពណ៌ស១គ្រឿង
👉ទូរស័ព្ទដៃចំនួន៦គ្រឿង
👉ប្រាក់ថៃចំនួន៩.០០០បាត,
👉 កាំភ្លើងខ្លី ម៉ាក ROLO និងម៉ាក GLOCK ចំនួន ២ដើម, 👉គ្រាប់កាំភ្លើង GLOCK ចំនួន ២១គ្រាប់,
👉 គ្រាប់កាំភ្លើង ROLO ចំនួន ១៤គ្រាប់,
👉គ្រាប់កាំភ្លើង AK ៤៧ ចំនួន ១០០០គ្រាប់,
👉សំបកគ្រាប់បែកចំនួន ៥០គ្រាប់,
👉 គីបគ្រាប់បែកចំនួន ៥០គីប រួមទាំងវត្ថុតាងល្មើសមួយចំនួនទៀត៕
#ដោយលោក សៅ កុសល ហៅតាខ្មៅ០៤..!!!