តើពិតដែររឺទេ? លោក ម៉ក់ ពេជ្ជរុនជាកូនមន្ត្រីធំម្នាក់បានបោកប្រាស់យកលុយពីស្ត្រីម្នាក់ចំនួន៤៣៧០$ ជាថ្នូរក្នុងការបញ្ជូនឈ្មោះកូនស្រីគាត់ទៅជាមន្ត្រីក្នុងស្ថាប័នរដ្ធ
ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីស្រ្តីម្នាក់ឈ្មោះ កែ សុខលាង អាយុ ៤៧ឆ្នាំរស់នៅស្រុកជាំក្សាណ ខេត្ត ព្រះវិហាបានប្រាប់អ្នកសារព័ត៍មានឱ្យដឹងថា៖ នាងខ្ញុំមានកូនស្រីម្នាក់ឈ្មោះ សំ សុវត្ថិមុនីរ័ត្នអាយុ ២៣ឆ្នាំនាំ ដោយសាគាត់ចង់អោយកូនគាត់ចូលធ្វើការនៅក្នុងអង្គភាព កាំកុងត្រូលគាត់ក៏បានស្គាល់នឹង ទំនាក់ទំនងការងារជាមួយ លោក ម៉ក់ ពេជ្ជរុន ដោយលើកទីមួយថ្ងៃទី២៧ ខែ មករាឆ្នាំ២០២២ គាត់បានវេលុយតាមរយះកុងធនាគាចំនួន៤៣០$ ដោយក្រោមរូបភាពថាយកទៅទិញទូរស័ព្ទទំនើបដើម្បីងាយស្រួលទំនាក់ទំនងការងារ. ក្រោយមកលើកទីពីនៅថ្ងៃ ២៩ខែមករា ឆ្នាំ២០២២ដដែលគាត់ក៏បានវេលុយតាមរយះ វីងវេលុយចំនួន ៤លានរៀលបន្ថែមទៀត នឹងនៅថ្ងៃដដែលនោះកូនបងស្រីដែលជាស្រ្តីរងគ្រោះឈ្មោះ កែ សុខលាង បានវេលុយបន្ថែមទៀតចំនួន២លានរៀលនឹង៥០០$ទៀតតាមរយះABAស្រ្តីរងគ្រោះផ្ទាល់ក្រោយទទួលលុយហើយលោក ម៉ក់ពិចរុន បានផ្ញើសាតាមរយះtelegram ថាលុយសរុបដែលផ្ញើមកអោយនោះមិនទាន់គ្រប់ទេ។ដោយក្រោយមកជនរងគ្រោះចង់អោយកូនឆាប់បានការងារធ្វើនៅថ្ងៃទី៣០ខែ០១ ឆ្នាំ២០២២គាត់ក៏បានវេលុយតាមកុងABAចំនួន1ពាន់ដុល្លាបន្ថែមទៀត លុះស្អែកឡើងថ្ងៃទី៣១ ខែឆ្នាំដដែលគាត់ក៏បានវេលុយតាមកុងដដែលចំនួន1ពាន់ដុល្លាទៀត។ជនរងគ្រោះបាននិយាយបន្ថែមទៀតថាគាត់បានវេរលុយអោយតាមដំណាក់កាលដោយសារគាត់មិនសូវមានលុយច្រើនលុះនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ គាត់ក៏បានវេលុយតាមABAចំនួន៣០០$ទៀតហើយជនរងគ្រោះគាត់បានបញ្ជាក់ថាការវេលុយរបស់គាត់ទាំង៦លើកនោះសរុបចំនួន៤៧៣០$ លោក ម៉ក់ ពេជ្ជរុនក៏បានតបមកថាសូមអោយបងស្រីផ្ញើឯកសារកូនរបស់គាត់មកដើម្បីរៀបចំការងារ នឹង រៀបចំធ្វើលិខឹតថ្កោលទោសហើយក្រោយពីពេលឆ្លើយតបនោះមកក៏លែងមានការឆ្លើយតបនឹងបានបឹទទំនាក់ទំនងទូរសាប់នឹង telegram ដល់សប់ថ្ងៃ ទើបមកដល់ថ្ងៃទី ៣០ខែ ឧសភាឆ្នាំ២០២២នេះជនរងគ្រោះកើតទុកមិនសុខចឹត្តមិនគួរចាញ់បោកលោក ម៉ក់ ពេជ្ជរុនអស់លុយជាច្រើនពាន់ដុល្លា នឹងហេតុផល់ដើម្បីកុំអោយមានអ្នកចាញ់ការបោកបញ្ឆោតរបស់ជននោះទៀតទើបគាត់បានផ្ដល់ព័ត៍មានដល់អង្គភាពយើងដើម្បីអោយជួយផ្សាយ ហើយក្រោយបានព័ត៍មាននោះភ្លាមភ្នាក់ងារយើងក៏បានទំនាក់ទំនងតាមរយះលេខទូរស័ព្ទទៅលោកម៉ក់ ពេជ្ជរុនដែរតែមិនអាចទំនាក់ទំនងបាន អង្គភាពយើងរងចាំការបំភ្លឺរាល់ម៉ោងធ្វើការ។